នាព្រឹកថ្ងៃពុធ០៦រោច ខែ ពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹង១០ ខែ ឧសភា ឆ្នាំ២០២៣ លោក ជូ សុធី ប្រធានមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុខេត្តស្វាយរៀង អមដោយមន្រ្តី០១រូប បានចូលរួមក្នុងសិក្ខាសាលាស្ដីពីការត្រៀមលក្ខណៈសម្រាប់ការរៀបចំថវិកាឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលកិច្ចប្រជុំនេះប្រព្រឹត្តទៅរយៈពេល០៣ថ្ងៃ គឺចាប់ផ្ដើមពីថ្ងៃទី១០ ខែ ឧសភា និងបញ្ចប់នៅថ្ងៃទី១២ ខែ ឧសភា ឆ្នាំ២០២៣ នៅសណ្ឋាគារ Empress Angkor ខេត្តសៀមរាប ។